បើមិនជឿកុំប្រមាថ !!! បុរសម្នាក់បាត់ខ្លួននៅក្នុងព្រៃ យ៉ាងអាថ៌កំបាំង ស្រាប់តែអុជធូបសែនព្រេងហើយ ធ្វើអោយជួបរឿងនឹកស្មានមិនដល់ (មានវីដេអូ)

កាលពីថ្ងៃម្សិលមិញនេះ ប៉ូលីសបានទទួលបណ្ដឹងពីលោកដាវ ស័ង្ខជ័យភូមិ ឪពុករបស់នាយ សម័យ ស័ង្ខជ័យភូមិ ដែលបាត់ខ្លួនយ៉ាងអាថ៍កំបាំង ឃើញត្រឹមតែសាកសពម៉ូតូដែលត្រូវឆេះ កាលពេលល្ងាច កន្លងមក ក្រោយអោយអ្នកជ្រមុជទឹកស្វែងរកក្នុងស្រៈហើយតែមិនឃើញ ខណៈពេលដែលប៉ូលីសដែលចូលស្វែងរកក្នុងចំណុចផ្សេងហើយនៅមិនឃើញសាកសព។

ខណៈពេលនេះខ្លួននិងអ្នកស្រុកបានប្រទះឃើញសពរបស់នាយ សម័យ កូនប្រុសហើយ ត្រូវចងកនៅក្រោមដើមឈើ ឆ្ងាយពីចំណុចដែលឆេះរថយន្តប្រហែលជិត ២គីឡូមែត្រ ក្រោយពីដឹងរឿង ប៉ូលីសបានប្រញាប់ទៅរាយការណ៍អោយមេបញ្ជារការ និងក្រុមនិតិភ័ស្តុតាងចូលរួមពិនិត្យសាកសព។

លោកដាវ ឪពុករបស់នាយសម័យ រៀបរាប់ថា ក្រោយពីប៉ូលីសចុះទៅស្វែងរកតែមិនឃើញ ទើបខ្លួនបានទៅរកព្រះសង្ឃអោយមើល និងអុជធូបបួងសួង ព្រះសង្ឃអង្គនោះមានសង្ឃដីកាថា សពនៅលើដើមឈើ អោយទៅមើលនៅតាមដើមឈើ ទើបខ្លួនបានបបួលសាច់ញាតិនិងអ្នកជិតខាងសរុប ៨នាក់ ដើរមើលតាមដើមឈើ។

ក្រោយមកក៏ឃើញថា កូនប្រុសត្រូវចងកនៅក្រោមដើមស្ដៅនិងដើមដែលនៅកៀកគ្នា ជាចំការរបស់ជំនួយការមេភូមិ ប្រើខ្សែសរសៃតូច ចងក សពនៅព្យួរនិងមែកឈើ ប្រទះឃើញបារីចំនួន ៤ដើម និងដែកកេះ ១ ដែលជារបស់អ្នកស្លាប់ មានស្លាកស្នាមជក់ហើយ ១ដើម ក្រៅពីនេះនៅឃើញកាំបិតកាត់ស្មៅដែលអ្នកស្លាប់កាន់មកពីខ្ទមស្រែ ១ ដើម ។

លោកដាវ ជាឪពុក ជឿថា កូនប្រុសចងកខ្លួនឯង ដោយសារតែខ្សែនិងកាំបិតនៅក្នុងខ្ទមនៅស្រែកូនប្រុសជាអ្នកកាន់មក ចំណែកមូលហេតុដែលកូនប្រុសគិតគ្លី ខ្លួនក៏មិនដឹង ដោយសារតែកូនប្រុសមិនព្រមនិយាយអោយអ្នកណាស្ដាប់ តែក្រោយពីត្រឡប់មកផ្ទះលើកនេះកូនប្រុស សោកសៅ មិនសូវនិយាយជាមួយអ្នកណា ចំណែកខាង និតិភ័ស្តុតាង បានអោយដឹងថា នាយសម័យធ្វើអត្តឃាតឬសម្លាប់ខ្លួន៕

viewers of this list also saw