ឃើញវីដេអូមួយនេះ! ចរិកពិតក្រៅឆាក របស់ពេជ្រ ថៃ ទើបដឹងថា ជាក្មេងបែបនេះសោះ! ចឹងតើបាន…(មានវីដេអូ)

ភ្នំពេញ៖ ម្ចាស់ពានរង្វាន់ The Voice Kids Cambodia រដូវកាលទី១ កុមារ៉ា ពេជ្រ ថៃ ពិតជាធ្វើឲ្យមានការទាក់ទាញប្រជាប្រិយភាពពីសំណាក់ប្រិយមិត្តអ្នកគាំទ្រតាំងពីប្រលងដំបូងរហូតដល់បញ្ចប់កម្មវិធីនេះ ដោយសារតែភាពក្រមិចក្រមើម របស់គេនិងតែងតែធ្វើឲ្យមនុស្សជុំវិញខ្លួនសប្បាយចិត្តជានិច្ច។

ជាការពិតណាស់ បច្ចុប្បន្នប្អូនប្រុស ពេជ្រ ថៃ ហាក់ដូចជាមានសន្ទុះ ក្នុងការគាំទ្រកាន់តែខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ និងមានមុខនៅក្នុងកម្មវិធីធំៗជាច្រើនផងដែរ ហើយមិនត្រឹមតែប៉ុណ្ណោះ អ្នកនិពន្ធបទចម្រៀងនៅផលិតកម្មហង្សមាស ក៏បានត្រៀមហ្នឹងចេញបទថ្មីៗសម្រាប់ប្អូនប្រុសផងដែរ។

យោងតាមប្រភពពីគណនីហ្វេសប៊ុក របស់ ប្អូនប្រុស ពេជ្រ ថៃ បានបង្ហោះវីដេអូមួយឡើង ដែលនៅក្នុងនោះ ថៃ ហាក់ដូចជាកូរគេបន្តិចមែន ក៏ប៉ុន្តែបានធ្វើឲ្យមនុស្សនៅជុំវិញនោះសើចយ៉ាងសប្បាយរីករាយ ព្រោះតែការនិយាយស្តីរបស់ប្អូន។

ហេតុដូចនេះហើយទើបជាមូលហេតុដែលនាំឲ្យ ម្ចាស់ពានរង្វាន់ The Voice Kids Cambodia រូបនេះ មានអ្នកគាំទ្រស្រលាញ់ និងចូលចិត្តយ៉ាងដូច្នោះ ថែមទាំង តែងនិយាយថា ប្អូន ប្រុស ពេជ្រ ថៃ ជាក្មេងដែលនិយាយស្តីចេះគោរពចាស់ទុំ។ មិនតែប៉ុណ្ណោះ ក៏មានមនុស្សភាគច្រើន បាននិយាយថា ចរិតក្រៅឆាក របស់គេ កាន់តែគួរឲ្យស្រលាញ់ ជាងនៅលើឆាកទៅទៀត៕តោះចង់ដឹងថាក្នុងវីដេអូនោះ ថៃ កូរយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោមនេះ។

viewers of this list also saw