និយាយថា ធានាប៉ាវមិត្តភក្ដិចូលខារ៉ាអូខេ ព្រោះក្នុងកាបូបមានលុយជាង ៨រយដុល្លារ ដល់ពេលមើលទៅ គ្មានលុយសូម្បីមួយរៀល ស្រាប់តែនឹកឃើញដល់នារីម៉ាស្សាទាំង ២នាក់…

ភ្នំពេញ៖ ទៅផឹកស៊ី នៅផ្ទះម៉ាស្សាស្រវឹងស្រឿងៗ ឱ្យស្រ្តីម៉ាស្សា ២នាក់ម៉ាស្សា មិនទាន់ទាំងបានម៉ាស្សាផងធ្វើ ឱ្យនាងខឹងក៏ឈប់ម៉ាស្សា ស្រាប់តែបាត់លុយអស់ជិត ១,០០០ដុល្លារ ក៏បង្កឱ្យមានការភ្ញាក់ផ្អើល ​កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅហាងម៉ាស្សា ដៃចំណាន ដែលស្ថិតនៅតាមបណ្តោយផ្លូវ វត្តអង្គតាមិញ ភូមិគោគចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។​

តាមប្រភពព័ត៌មានពីជនរងគ្រោះ បាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ ​រូបគាត់បានមក​លេងថៅកែហាងម៉ាស្សា ដែលជាមិត្តភក្តិគ្នា ហើយក៏ជាមន្ត្រីនគរបាលមួយរូបដែរ ដោយមកជួបជុំមិត្តភក្កិផឹកស៊ី ជាមួយថៅកែហាងម៉ាស្សា និងស្រ្តីម៉ាស្សាអស់ស្រាបៀរ ១កេស នៅក្នុងហាងម៉ាស្សា ។ លុះពេលផឹកស៊ីស្រវឹងស្រឿងៗហើយ គាត់បានឱ្យស្រ្តីម៉ាស្សា ២នាក់ខាងលើ ​​ម៉ាស្សា​ឱ្យ ដោយដោះសំលៀកបំពាក់អស់ ទុកនៅខាងក្រៅ នៅតែខោខ្លី ហើយបានដើរចូលបន្ទប់ តែមិនទាន់បានម៉ាស្សាផង ដោយខឹងស្រ្តីម៉ាស្សាឈ្មោះ ប៉ន សម្ភស្ស ហើយស្រ្តីម៉ាស្សា ក៏បានខឹងវិញដែរ មិនដឹងថាលូកលាន់អ្វីទេ ក៏បានឈប់ម៉ាស្សាវិញ ។

ប្រភពដដែលបានបន្តទៀតថា លុះចេញពីកន្លែងម៉ាស្សាវិញ ជនរងគ្រោះបាននាំម្ចាស់ហាងទៅចូលខារ៉ាអូខេ ដោយនិយាយថា រូបគាត់ជាអ្នកចេញលុយ និងបានហុចកាបូបឱ្យមើល លុយរបស់គាត់មាន​ចំនួន ៨៨៥ដុល្លារ តែ​ជា​លុយគេផ្ញើ ។ លុះពេលថៅកែហាងម៉ាស្សា​បើកមើលកាបូបលុយ គឺមិនមានលុយ សូម្បីតែមួយរៀល ធ្វើឱ្យមានការភ្ញាក់ផ្អើល និងបាន ​នាំស្រ្តីម៉ាស្សាទាំង ២នាក់ខាងលើទៅសួរនាំនៅប៉ុសិ៍្ត ។

ពេលសមត្ថកិច្ចបានសួរនាំស្រ្តីម៉ាស្សាទាំង ២នាក់ខាងលើ បានឆ្លើយដាក់ទៅវិញទៅមក ហើយបានបដិសេធរៀងៗខ្លួន ​ទោះជាយ៉ាងណា ជននរងគ្រោះនៅតែចោទប្រកាន់ទៅជនសង្ស័យដដែល ។

ក្រោយពេលកើតហេតុ ស្រ្តីម៉ាស្សា ឈ្មោះ យឿន ស្រីពៅ ដោយមាន​គ្រឿងអលង្កានៅជាប់​នឹងខ្លួន ​ថៅកែប្រុសជានាក់ធានាឱ្យដោះលែងវិញ ចំណែកស្រ្តីម៉ាស្សាម្នាក់ទៀត បានទូរស័ព្ទ​ហៅបងប្អូន​យកលុយមកដោះស្រាយ និងធានាឱ្យត្រឡប់ទៅវិញរៀងៗខ្លួន ៕​

viewers of this list also saw