នោះនោះ!! លោក វិល្លាម ប្រាប់ កញ្ញា ធី សុវណ្ណថា ថា “អានច្បាប់ឲ្យចប់សិនចាំនិយាយ”

បន្ទាប់ពីបានឃើញព័ត៌មានកញ្ញា ធី សុវណ្ណថា មានបំណងចង់ប្ដឹងមេឃុំ CNRP ចំនួន5000នាក់នោះលោក វិល្លាម អ្នកវិភាគឯករាជ្យមួយរូបដែលកំពុងតែទទួលបានការចាប់អាម្មណ៍ និងការគាំទ្រយ៉ាងច្រើនពីអ្នកប្រើប្រាស់បណ្ដាញសង្គមមិនទុកយូរក៏បានតបទៅវិញភ្លាមៗផងដែរ។ លោកបានសេរសេរថា៖

«មុននឹងក្មួយប្ដឹងមេឃុំCNRP 5000នាក់នោះ មេឃុំ CNRP 5000នាក់នោះមានសិទ្ធប្ដឹងក្មួយមុន ពីបទ ប្រមាថមន្ត្រីរាជកាសាធារណៈតាងដោយអាណត្តិ 😀 ក្នុងភាពជាមន្ត្រីគឺមិនតំណាងបក្សទេក្មួយត្រូវយល់ណាក្មួយ គឺជាមន្ត្រីរាជកាសាធារណៈ បេីប្អូនថាគេថោកទាបចឹង នេះជាស្ថានទម្ងន់ទោសដែលចែងក្នុងបទល្មេីសព្រហ្មទណ្ឌ ហេីយជាក់ស្ដែងទៀត ៖ រដ្ឋធម្មនុញ្ញគេចែងច្បាស់ណាស់ ក្មួយ ធី សុវណ្ណថា រដ្ឋធម្មនុញ្ញ មាត្រា៣១ វាក្យខ័ណ្ឌ ២ ប្រជាពលរដ្ឋ​ខ្មែរ​មាន​ភាព​​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់​ មាន​សិទ្ធិ​សេរីភាព​ និង​ ករណីយកិច្ច​ដូច​គ្នា​ទាំងអស់​​ ដោយ​ឥត​ប្រកាន់​ពូជសាសន៍​ ពណ៌​សម្បុរ​ ភេទ ​ភាសា​ ជំនឿ​សាសនា​ និន្នាការ​នយោបាយ​ ដើម​កំណើត​ជាតិ​ ឋានៈ​សង្គម​ ធនធាន​ ឬ​ ស្ថានភាព​ឯ​ទៀត​ឡើយ។ ការ​ប្រើ​សិទ្ធិ​សេរីភាព​ផ្ទាល់​ខ្លួន​របស់​បុគ្គល​ម្នាក់ៗ​ មិន​ត្រូវ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​អ្នក​ដទៃ​ឡើយ។ ការ​ប្រើ​សិទ្ធិ​សេរីភាព​នេះ​ ត្រូវ​ប្រព្រឹត្ត​តាម​ល័ក្ខខ័ណ្ឌ​កំណត់​ក្នុង​ច្បាប់។ ដូច្នេះក្មួយគ្មានសិទ្ធអ្វីប្រេីពាក្យសម្ដីខ្លួនទៅប្រមាថគេទេ ជាពិសេសចរឹតបែងចែកបក្សពួក នឹង មាត្រា ៣៥ វាក្យខ័ណ្ឌ ១ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ​ សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​ វប្បធម៌​របស់​ប្រទេស​ជាតិ ដូច្នេះក្មួយគ្មានសិទ្ធបង្ខំគេអោយនៅបក្សគេឬមិននៅបក្សគេបានទេ ពូមិនកាន់ជេីងខាងណាទេ តែឃេីញក្មួយ១ម៉ាត់ច្បាប់ ២ម៉ាត់ក៏ច្បាប់ពេក»

គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះកញ្ញា ធី សុវណ្ណថា បានបង្ហោះសារក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់នាងថា នឹងប្តឹងមេឃុំ បក្សសង្គ្រោះជាតិ ជាង៥០០០នាក់ ទៅតុលាការពីបទ “ចូលរួមក្បត់ជាតិ” ។ នាងបានសេរសេររៀបរាប់ថា៖

«មន្ត្រីឃុំCNRP “ថោកទាបណាស់” ព្រោះតែផលប្រយោជន៍បក្ស សុខចិត្តក្បត់ឆន្ទ:ប្រជាជន ដែលប្រជាជនខំបោះឆ្នោតជូន ដើម្បីឲ្យពួកអស់លោក បំរើប្រជាជន ជួយការពារប្រជាជន មិនមែនបំរើបក្សទេ ។ ថ្ងៃក្រោយពេលរាស្ត្រមានទុក្ខលំបាក ពួកអស់លោក ក៏គ្មានតំណែង តើពួកអស់លោកជួយរាស្ត្របានទេ?

ព្រោះតែចង់រក្សាឈ្មោះជា “អ្នកស្នេហាជាតិ” បែរជា ពួកអស់លោកមិនព្រមរក្សាតំណែង ដើម្បីជួយបំរើជាតិ បំរើការពារប្រជាជន នេះរឺអ្នកស្នេហាជាតិ? សូមពិចារណា

ភស្តុតាងបញ្ជាក់ច្បាស់ថា កឹម សុខា មេបក្សCNRP “ក្បត់ជាតិ” បាននិយាយពីគម្រោងធ្វើបដិវត្តន៍ពណ៍ តាមគំរូបដិវត្តន៍ពណ៍តាមប្រទេស សៀកបី និងយូហ្គោស្លាវី តែពួកអស់លោកនៅតែគាំទ្រ និងចូលរួមជាមួយCNRP នេះបញ្ជាក់ថា ពួកអស់លោកក៏ចូលរួម “ក្បត់ជាតិ” ដែរ ។

នាងខ្ញុំ ធី សុវណ្ណថា នឹងសិក្សាច្បាប់ ដើម្បីប្តឹងមេឃុំ ជំទប់ឃុំ ក្រុមប្រឹក្សាឃុំ ពីបក្សសង្គ្រោះជាតិ ជាង៥០០០នាក់ ទៅតុលាការពីបទ “ចូលរួមក្បត់ជាតិ” តាមគំរូប្រទេសតួគី ដែលទើបតែចាប់ជនក្បត់ជាតិ ជាង៥ម៉ឺននាក់ ដាក់គុក… ។»

viewers of this list also saw