តើវាជាការពិតរឺទេ? ឧកញ៉ា ហុង ពីវ ត្រូវបាន ឧកញ៉ាម្នាក់ព្រលះ ត្រង់ទិញផ្ទះ១០ឆ្នាំហេីយ មិនទាន់បានប្លង់កម្មសិទ្ធិ

កាលពីម្សិលមិញនេះគេបានឃើញក្នុងហ្វេសប៊ុករបស់ឧកញ៉ាម្នាក់ឈ្មោះ ដេវិដ ឆាយណាវ៉ាបានបង្ហោះសារមួយខ្សែដែលទំនងមានការខឹងជាខ្លាំងជាមួយឧកញ៉ា ហុង ពីវទាក់ទងការទិញផ្ទះតែមិនទាន់បានប្លង់កម្មសិទ្ធិ ដោយក្នុងនោះលោកបានបញ្ជាក់បន្ថែមទៀតថា៖

“សុភាសិតបានចារថា “ពងមាន់កុំចង់ជល់និងថ្ម” ខ្ញុំសុំប្រាប់វិញ ពងមាន់ស្អុយជល់និងថ្មវាបែកលើថ្ម ហើយត្រូវនិងកំដៅថ្ងៃវាស្អុយជាពងស្អុយទៀត។ សូមលោកឧកញ៉ាបុរីពិភពថ្មីនិងលោកប្អូនមីដាដា! មេតាដោះស្រាយ ផ្ទះលេខ៣០នៅផ្លូវ១២បុរីពិភពថ្មីផង។ លុយបង់អស់ជិត១០ឆ្នាំហើយ គួរឲ្យប្លង់កម្មសិទ្ធិមក។
Manith Hun Manet Hun Mani Hun Mana Hun”

ចំណែកនៅពេលនេះក៏មិនទាន់បានឃើញភាគីលោកឧកញ៉ា ហុង ពីវចេញមកបកស្រាយនៅឡើយទេ ថារឿងនេះជាការពិតរឺយ៉ាងណានោះ រឺក៏មានការភាន់ច្រឡំកន្លែងណាមួយក៏ថាបាន។ ដូចនេះក្រុមការងារយើងខ្ញុំនឹងផ្តល់ព័ត៌មានបន្ថែមក្នុងករណីដែលទទួលបានពីភាគីលោកឧកញ៉ា ហុង ពីវ៕

viewers of this list also saw