ក៏លួងលោមនាងដើម្បីរំលោភ តែអកុសលមិនបានសំរេច ព្រោះតែប្រដាប់ភេទធំពេក…

ភ្នំពេញ៖ បុរសតណ្ហាក្រាស់ម្នាក់ ឃើញស្រ្តីម្នាក់ចេញពីធ្វើការក្នុងស្ថានភាពស្រវឹង ក៏បានឆ្លៀតឱកាសធ្វើរបូតកន្សែងពោះគោ ប៉ុនប៉ងរំលោភនាង តែមិនបានសម្រេច ដែលហេតុការណ៍នេះ កើតឡើង​កាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវព្រះមុនីវង្ស នៅចំណុចផ្ទះជួលលេ462E ផ្លូវព្រះមុនីវង្ស ក្រុម៧២ ភូមិ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនសង្ស័យមានឈ្មោះ ឯក តេង ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរជាងជួសជុលរថយន្ត​ ស្នាក់នៅផ្ទះជួលកើតហេតុខាង​លើជាន់ទី១ មានស្រុកកំណើតនៅខេត្តកំពត ។ ចំណែកជនរងគ្រោះ​មានឈ្មោះ ម៉ូ ស្រីណា ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរបុគ្គលិកនៅមជ្ឈមណ្ឌលរ៉ក ស្នាក់នៅផ្ទះជួលកើតហេតុផ្ទះ​លេខ462E ជាន់ទី២ ផ្លូវព្រះមុនីវង្ស ក្រុម៧២ ភូមិ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មាន ពីជនរងគ្រោះបានឱ្យដឹងថា ជនសង្ស័យ និងរូបគាត់បានស្គាល់គ្នា រយៈពេលជាង ២ឆ្នាំមកហើយ ដោយសារប្រពន្ធរបស់ជនសង្ស័យ បានរាប់អានជាមួយគាត់ ប៉ុន្តែបច្ចុប្បន្នជនសង្ស័យ បានលែងលះគ្នាជាមួយប្រពន្ធ ហើយនៅតែម្នាក់ឯងទេ ។

មុនពេល​កើតហេតុ នៅវេលាម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ គាត់ទើបតែចេញមកពីធ្វើការនៅមជ្ឃមណ្ឌលរ៉ក បានជិះរ៉ឺម៉កម៉ូតូ មកផ្ទះជួលវិញ ជាមួយ​មិត្តភក្តិ ក្នុងស្ថានភាពស្រវឹង ។

ខណៈពេលមកដល់បន្ទប់ជួលវិញ បានដើរកាត់មុខបន្ទប់របស់ជនសង្ស័យនៅជាន់ក្រោម ស្រាប់តែជនសង្ស័យបានហៅឈប់សួរនាំ រួចហើយបានចាប់ទាញដៃរូបគាត់ចូលបន្ទប់ហើយ ​និយាយលួងលោម បានមួយសន្ទុះ និងបានចាប់ច្របាច់សុដន់ រហូតដល់ជនសង្ស័យ មានអាម្មរណ៍ចង់រួមភេទ ក៏បានយកប្រដាប់ភេទដាក់ចូលទៅក្នុងប្រដាប់ភេទរបស់គាត់ តែប្រដាប់ភេទរបស់ជនសង្ស័យធំពេក ដាក់អត់ចូល រូបគាត់ក៏បាន ​សុំចូលបន្ទប់ទឹកមួយភ្លែត ហើយបានរត់ទៅដោះសោទ្វារបន្ទប់ ​ស្រែកហៅឱ្យអ្នកជិតខាងជួយ ​​ទើបជនសង្ស័យហុចកាបូបរបស់គាត់ ឱ្យវិញ ។

ស្ត្រីរងគ្រោះបន្តថា ក្រោយមក នាងក៏បានរត់ទៅប្រាប់អ្នកជួល​នៅ​​ជិតបន្ទប់គ្នា និងសុំទូរស័ព្ទអ្នកជិតខាងបន្ទប់ ទូរស័ព្ទទៅសង្សារដែលរស់នៅក្រុងតាខ្មៅ​ ខេត្តកណ្តាល ឱ្យមកជួយ ជូនទៅដាក់ពាក្យបណ្តឹងនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ទើបសមត្ថកិច្ចសួរនាំហើយចុះទៅឃាត់ខ្លួនជនសង្ស័យយកមកសួរនាំ ។

បើតាមសម្ដីរបស់​ជនសង្ស័យ ​បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គាត់ស្លៀកកន្សែង​អត់ពាក់អាវទេ បាន​ឈរនៅមុខបន្ទប់ជួល កំពុងតែបោសទឹកភ្លៀងដក់នៅមុខបន្ទប់ ​ស្រាប់​តែជនរងគ្រោះចេញមកពីធ្វើការក្នុងស្ថានភាពស្រវឹង បានដើរក្អួតហើយ​រត់ចូលទៅក្នុងបន្ទប់ទឹករបស់គាត់ ​។

ជនសង្ស័យបន្តថា ចៃដន្យអី ស្រាប់តែគាត់របូតកន្សែងពោះគោចេញពីខ្លួន ចំណែក​ជនរងគ្រោះ ពេលចេញពីបន្ទប់ទឹកវិញបានប្រាសខ្លួនដេកនៅលើគ្រែរបស់គាត់ ទើបគាត់ទៅដេកនៅជិត ​ហើយនិយាយលួងលោមនាង និងឱបថើប​បានមួយសន្ទុះ ក៏ស្រាប់តែគាត់មានអារម្មណ៍​ចង់​រួមភេទ បានយកប្រដាប់ភេទទៅដាក់ចូលក្នុងប្រភេទស្រ្តីរងគ្រោះ តែដាក់អត់ចូល ​រង់ចាំបន្ធូរ​អារម្មណ៍បន្តិច ទើបដាក់ម្តងទៀត ក៏ត្រូវស្រ្តីរងគ្រោះរត់ចេញពីក្នុងបន្ទប់តែម្តង ។
​ក្រោយពេលកើតហេតុ ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ កសាងសំណុំរឿងបញ្ចូនទៅកាន់អធិការដ្ឋានខណ្ឌចំការមន ដើម្បីចាត់ការតាមច្បាប់ ៕

viewers of this list also saw