ប្រុសស្រីពីររូប បានវិភាគ និងបញ្ចេញទស្សនៈផ្សេងគ្នាទៅលើរូបភាពតែមួយ ថ្ងៃតែមួយ ម៉ោងតែមួយ

ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកវិភាគវ័យក្មេងគឺលោក William Guang កាន់តែមានអ្នកចាប់អារម្មណ៍ និងស្គាល់កាន់តែច្រើន ដោយលោកបានបញ្ជាក់ថា ដំបូងឡើយពេលដែលលោកបង្ហោះសារនៅលើហ្វេសប៊ូកម្ដងៗ មានតែអ្នកចូលចិត្ត (Like) ត្រឹមតែ ៥០ ទៅ ១០០នាក់ប៉ុណ្ណោះ ប៉ុន្តែមកដល់ពេលនេះវិញ បង្ហោះមិនទាន់បានកន្លះថ្ងៃស្រួលបួលផង មានអ្នកចូលចិត្ត (Like) និងស៊ែ រហូតដល់ទៅរាប់សិបពាន់នាក់ឯណោះ…។

ងាកមកមើលថ្មីៗនេះវិញ មាននារីវ័យក្មេង រូបស្អាតម្នាក់គឺ Nunanit Nanika ស្រាប់តែចេញមុខវិភាគអំពីបញ្ហាសង្គមខ្មែរ និងចែករំលែកនូវគំនិតល្អៗតាមបណ្ដាញសង្គមហ្វេសប៊ូក ហើយក៏កំពុងទទួលបានការគាំទ្រពីអ្នកលេងហ្វេសប៊ូកដូចទឹកបាក់ទំនប់ ក្នុងរយៈកាលថ្មីៗនេះ។

ខាងក្រោមនេះជាសាររបស់អ្នកវិភាគវ័យក្មេង ប្រុសស្រីទាំងពីររូបដែលពួគគាត់បញ្ចេញទស្សនៈទៅលើរូបភាព សម្ដេច ហ៊ុន សែន អញ្ជើញចូលរួមពិធីជប់លៀងពិសេស (Gala Dinner) អបអរសាទរ ខួបលើកទី៥០ របស់អាស៊ាន គឺរូបតែមួយ ថ្ងៃតែមួយ និងម៉ោងតែមួយ។

ទស្សនៈរបស់បុរសវ័យក្មេងស្រស់សង្ហារ William Guang៖

ទស្សនៈរបស់នារីវ័យក្មេងស្រស់សោភា Nunanit Nanika៖

viewers of this list also saw