នោះនោះ!! ពេជ្រ សោភា ហេតុអ្វីបានជាដល់ថ្នាក់បង្ហោះសារ បែបនេះ! ខឹងនឹងសង្សាមែន?

ភ្នំពេញ៖ តារាចម្រៀងស្រីល្បី ជាច្រើនឆ្នាំអ្នកនាង ពេជ្រ សោភា បានបង្ហោះសារមួយស្ដែងពីអារម្មណ៍ ហាក់ដូចជាខឹង អន់ចិត្តជាមួយនឹងអ្នកណាម្នាក់ ក៏មិនដឹង ដោយក្នុងនោះអ្នកនាងបានរៀបរាប់ថា ៖« ស្គាល់ខ្ញុំឲ្យច្បាស់ លេងដឹងលេង មែនដឹងមែន ខ្ញុំមិនទទួលយកពាក្យសុំទោសពីរអ្នកទេ okចប់ ខ្ញុំមិនដូចមុនទេ ខ្ញុំជាមនុស្សស្រីដែលមិនទ្រមនុស្សប្រុសរឿងស្នេហា អ្នកស្រលាញ់ខ្ញុំ១០០ ខ្ញុំស្រលាញ់អ្នកត្រឹម២០ ហ្គេម »។

នេះបើតាមអត្ថន័យសារដែល អ្នកនាង ពេជ្រ សោភា បានបង្ហោះក្នុងបណ្ដាញសង្គម (IG) ។

សារមួយនេះ ក៏បានបង្កើតជា ចម្ងល់យ៉ាងខ្លាំងដល់ប្រិយមិត្ត ពិសេសមិត្តយុវវ័យដែលគាំទ្រ អ្នកនាង ព្រោះគេកម្រឃើញ តារាស្រីរូបនេះ បង្ហោះសារ បង្ហាញពីកំហឹងខ្លួនបែបនេះណាស់។

យ៉ាងណាមិញ ម្ចាស់បទ«What is your name» រូបនេះ ក៏មិនបានបញ្ជាក់ច្បាស់ពីឈ្មោះរបស់ បុគ្គលម្នាក់នោះ ថាជាអ្នកណាឲ្យប្រាកដនោះដែរ៕

viewers of this list also saw