ស្រ្តីម្នាក់យល់សប្ដិឃើញថាមានកំណប់នៅជិតផ្ទះរបស់នាង ព្រឹកឡើងក៍ជីកមើល ស្រាប់តែឃើញសុទ្ធតែ……

អ្នកយកពត៌មាន ខេត្ត សុរិន្ទ្រ បានទទួលដំណឹងថា មានមនុស្សជីកឃើញវត្ថុបុរាណ រូបព្រះ ជាច្រើនអង្គ នៅស្រុក កាបឆើង ខេត្ត សុរិន្ទ្រ ប្រជាជនហែហមធ្វើសក្ការៈបូជាសុំពរសុំជ័យ ។ ធ្វើដំណើរទៅពិសោធន៍ប្រទះឃើញរណ្ដៅធំ បរិវេណមុខផ្ទះដែលមានប្រជាជនជាច្រើនឈរព័ទ្ធជុំវិញវត្ថុបុរាណ ។

នាយ ចាំរូន និងនាង បួលយ ខាំហែង ពីរនាក់ប្ដីប្រពន្ធជាអ្នកម្ចាស់ផ្ទះដែលជីកឃើញវត្ថុបុរាណបាន រៀបចំតុឈុតបាយសីស្ដេចនាគ គ្រឿងសែនព្រេន ព្រមទាំងដាក់វត្ថុដែលរកឃើញមានរូបព្រះ ១១ អង្គ កងដៃ ក្បាលនាគ ២ កង និងអាវុធបុរាណ ១ដើម ។ មនុស្សជាច្រើនដែលចូលមកមើលខ្លះនិយាយដូចៗគ្នាថា មោទនៈភាពនិងត្រេកអរដែលបានឃើញវត្ថុបុរាណផ្ទាល់ភ្នែក។

ចំណែកនាង បួលយ ខាំហែង ពោលថា ក្រោយពីយល់សប្ដិច្រើនដង មានវត្ថុបុរាណ រូបព្រះ សម្រេចចិត្តនាំអ្នកស្រុកជីកដីមុខផ្ទះមាត់ថ្នល់ ជីកជម្រៅ ២មែត្រ ទើបឃើញរឿងដែលដេកយល់សប្ដិជាការពិត ដោយនឹងរៀបចំធ្វើបុណ្យ និមន្តព្រះសង្ឃ ៥ អង្គ មកឆាន់ ដើម្បីជាសិរីមង្គល៕

viewers of this list also saw