ព្រឺសំបុរ!! សាន ស្រីឡៃ បានស្លាប់ទៅជិតមួយខែហើយ ស្រាប់តែមកថើប មិត្តរួមក្រុម ស្រស់ៗតែម្តង!

បើគិតមកត្រឹមថ្ងៃនេះ គឺកន្លងទៅអស់រយពេល ២៦ថ្ងៃទៅហើយ ដែលតារាចម្រៀងប្រចាំរស្មីហង្សមាស អ្នកនាងសាន ស្រីឡៃ និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ បានលាចាកពីលោកនេះទៅ ប៉ុន្តែនៅតែលេចលឺដំណឹងមកថា មានបណ្តាតារាដែលជាមិត្តរបស់ស្រីឡៃជាច្រើន អ្នកស្គាល់ក្តី និងមិនស្គាល់ក្តី សុទ្ធតែបាននិយាយថាសាន ស្រីឡៃ តែងតែមករកពួកគេ។

ក្រឡែកមកមើល កញ្ញាឆេង ដានិច្ច ដែលជាមិត្តរួមក្រុមរបស់អ្នកនាងសាន ស្រីឡៃ ក្នុងការប្រកួត The Voice Cambodia បានសរសេររៀបរាប់នៅក្នុងគណនីរបស់ខ្លួន ពីរឿងដែលស្រីឡៃ មកពន្យល់សុបិន្តថា៖ «ខ្ញុំជាអ្នកថើបគាត់ អត់និយាយលេងទេយប់មិញ យល់សុបិន្តឃើញគាត់មកថើបខ្ញុំច្រមុះ ឡើងត្រជាក់ ភ្ញាក់ឡើងនឹកគាត់ណាស់»។

ជាក់ស្តែងការបញ្ចេញសារនេះ និងការពន្យល់សុបិន្តឲ្យ តារាជាច្រើនដួងបានឃើញកន្លងមក គេអាចដឹងថា ព្រលឹង សាន ស្រីឡៃហាក់បីដូចជានៅវិលវល់ គួរឲ្យអាណិត៕

viewers of this list also saw