មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញតារាភាពយន្តហ៊្វីលីពីន ម៉ារីម៉ា និង ស្វាមី បានថតរូបជាមួយថ្នាក់ដឹកនាំកំពូលពីររូប !

កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៧ ម្សិលមិញនេះ គឺជាថ្ងៃចាប់ផ្ដើមនូវកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំកំពូលនៃបណ្ដាប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៣១ ដែលមានប្រទេសហ្វ៊ីលីពីនជាម្ចាស់ផ្ទះ ។

រឿងដែលភ្ញាក់ផ្អើលបំផុតនោះគឺ តារាសម្ដែងស្រីដ៏ល្បីល្បាញប្រចាំប្រទេសហ្វ៊ីលីពីន នាង Marian Rivera ដែលមហាជនស្គាល់ច្បាស់តាមរយៈរឿង «ម៉ារីម៉ា» និង ស្វាមី ក៏បានចូលរួមក្នុងកិច្ចប្រជុំនោះផងដែរ ។ ពិសេសជាងនេះទៀត នាង ម៉ារីម៉ា និង ស្វាមី បានជួប និង ថតរូបជាមួយថ្នាក់ដឹកនាំកំពូលពីររូបបង្កឱ្យមានការភ្ញាក់ផ្អើលខ្លាំង ។

តារាសម្ដែងស្រីដ៏ល្បី នាង Marian Rivera និង ស្វាមី បានជួប និង សម្ដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រីកម្ពុជា និង លោកស្រី អ៊ុងសាន ស៊ូជី រដ្ឋមន្រីការបរទេសមីយ៉ាន់ម៉ា ព្រមទាំងបានផ្ដិតរូបភាពជាមួយគ្នាជាច្រើនសន្លឹក បង្កឱ្យមានការភ្ញាក់ផ្អើលខ្លាំងដល់អ្នកគាំទ្រ ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកតែម្ដង ៕

viewers of this list also saw