សាហាវបាត់! ធី សុវណ្ណថា គំរាមប្ដឹងមេឃុំបក្ស CNRP ប្រមាណជាង ៥០០០ នាក់ទៅតុលាការ ពីបទ….

ក្ដៅៗ : កាលពីថ្មីៗនេះកញ្ញាធីសុវណ្ណថា សកម្មជនថ្នាក់មូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា បានប្រកាស​ជាសាធារណៈតាមបណ្តាញសង្គមហ្វេសប៊ុក​ថា កញ្ញានឹងប្តឹង​សមាជិក​ក្រុមប្រឹក្សា​ឃុំសង្កាត់​របស់គណបក្ស​សង្គ្រោះជាតិទាំងអស់​ប្រមាណជាង​៥០០០នាក់ ទៅកាន់​តុលាការ ពីបទចូលរួមប្រព្រឹត្ត​អំពើក្បត់ជាតិ​ជាមួយលោកកឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ។

កាល​ពីថ្ងៃទី១១វិច្ឆិកានេះ កញ្ញាធី សុវណ្ណថា បានហៅមន្ត្រីឃុំមក​ពីគណបក្សសង្គ្រោះជាតិ​ទាំងអស់តាមប្រព័ន្ធទំនាក់ទំនង​សង្គមហ្វេសប៊ុកថា ជាជន​ថោក​ទាបបំផុត ដែលប្រជាជន​ខំបោះឆ្នោត​ឲ្យហើយ ប៉ុន្តែមិន​បាន​យកតំណែង​តួនាទីទាំង​នោះ មកបម្រើ​រាស្ត្រនោះទេ បែរ​ជាទុក​សម្រាប់​បម្រើគណ​បក្សខ្លួន​ទៅវិញ។ អ្វីដែល​កញ្ញាគូសបញ្ជាក់​ត្រង់ចំណុច​នេះ គឺដោយសារ​តែកញ្ញា​បានមើល​ឃើញទង្វើ​របស់មន្ត្រីក្រុម​ប្រឹក្សាឃុំសង្គ្រោះជាតិ​ទាំងនោះដឹង​ហើយ​ថា គណបក្សសង្គ្រោះជាតិ​ នឹងត្រូវរលាយខាង​មុខហើយ តែ​បែរជាតោង​ជាប់ស្អិត​និងគណបក្ស​សង្គ្រោះ​ជាតិ មិន​ព្រមមក​ចូលរួមជា​មួយគណបក្ស​ប្រជាជនកម្ពុជា​។

កញ្ញា បានអះអាងថា មន្ត្រីឃុំរបស់​គណបក្សសង្គ្រោះជាតិ​ ដែលមិនទាន់បានមក​រួមរស់ជាមួយ​គណបក្សសង្គ្រោះជាតិ​ទាំងនោះ ព្រោះ​តែជាប់ឈ្មោះ​ជា​អ្នកស្នេហាជាតិ សុខចិត្ត​បំផ្លាញ​ឆន្ទះប្រជាពលរដ្ឋ​ ដែលបោះឆ្នោតឲ្យ ទៅតាម​ជោគវាសនា​របស់គណបក្សសង្គ្រោះជាតិ​ទៅវិញ ដោយ​មិនព្រមទ​ទួល​យកតំណែង​បន្ត ពីគណបក្ស​ប្រជាជនកម្ពុជា​ ដែលសម្តេចនាយក​រដ្ឋមន្ត្រីប្រកាស​ឲ្យតំណែង​នាពេលថ្មីៗនេះ។

viewers of this list also saw