សុគន្ធ នីសា បានបង្ហោះសារចម្លែកមួយ! តើមានរឿងអ្វីទៅបានជាបែបនេះ?

តារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញា សុគន្ធ នីសា ចូលប្រឡូកក្នុងវិស័យសិល្បៈអស់ពេលជាយូរឆ្នាំ ព្រមទាំងទទួលការគាំទ្រ និងស្រលាញ់រាប់អានពីសំណាក់បងប្អូនស្ទើរតែពេញប្រទេស។ មិនត្រឹមតែប៉ុណ្ណោះកញ្ញា សុគន្ធ នីសា នឹងត្រៀមចូលរោងការ នាពេលខែ ធ្នូ ឆ្នាំ ២០១៧ នេះហើយ។ ជាក់ស្ដែងក្នុងពេលនេះដែរ កញ្ញា សុគន្ធ នីសា បានបង្ហោះសារព្រមជាមួយរូបភាព ដែលក្នុងនោះកញ្ញាបាននិយាយថា៖

” មុននឹងតាំងចិត្តថាធ្វើអ្វីមួយ យើងប្រហែលជាត្រូវការ យ៉ាងហោចណាស់ ១០ ហេតុផលដើម្បីចាប់ផ្តើម តែបើថ្ងៃណាមួយ មានចិត្តចង់បោះបង់វាវិញ យើងគួរតែ ត្រូវការយ៉ាងហោចណាស់ ១០០ ហេតុផល ដើម្បីបញ្ឈប់វា ព្រោះកុំងាយបោះបង់ អ្វីដែលយើងបានចាប់ផ្តើម តស៊ូនឹងវា ប្រសិនបើយើង មិនទាន់ច្បាស់ថា យើងបានខំប្រឹងអស់ពីសមត្ថភាពនោះទេ ” បើពាក្យពេចន៍ដែលកញ្ញា សុគន្ធ នីសា និយាយពិតជាគំនិតល្អ ប៉ុន្តែក៏មិនដឹងជាហេតុអ្វី បានជាតារាស្រីរូបនេះនិយាយពាក្យដូច្នេះដែរ។ មានរួបភាពនៅខាងក្រោមនេះ៖

viewers of this list also saw