ឆ្នេរ​អូរ​ឈើទាល ​! ខេត្តព្រះសីហនុ ជនជាតិចិនព្រោងព្រៀត នាំគ្នាមករស់នៅ និងដណ្តើមទីផ្សារខ្មែរ នៅតំបន់ឆ្នេរអូឈើទាល

ជនជាតិចិនព្រោងព្រៀត នាំគ្នាមករស់នៅ ខេត្តព្រះសីហនុ និងដណ្តើមទីផ្សារខ្មែរ នៅតំបន់ឆ្នេរអូឈើទាល! សូមជួយស៊ែរឲ្យអាជ្ញាធរពាក់ព័ន្ធបានដឹង និងមានវិធានការផង បើមិនដូចច្នេះទេ បងប្អូនខ្មែរយើងច្បាស់ជាដាច់បាយហើយ!!

កំណើន​អ្នកវិនិយោគ​ជនជាតិ​ចិន​ជាច្រើន​នៅក្នុង​ខេត្ត​ព្រះសីហនុ ជាពិសេស​នៅ​តំបន់ឆ្នេរ​អូរ​ឈើទាល បានធ្វើ​ឲ្យ​អាជីវករ​ខ្មែរ ដែលមាន​ទាំង​ផ្ទះសំណាក់ និង​អាហារ​ដ្ឋា​ន ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​អនាគត​អាជីវកម្ម​របស់គេ​។ ជនជាតិ​ចិន​ជួល​យក​តូប​តាម​ឆ្នេរ​ក្នុងតម្លៃ​ថ្លៃ ហើយ​អតិថិជន​ជា​ពលរដ្ឋ​ខ្មែរ​ក៏​មិន​ចង់ទៅ​កម្សាន្ត​នៅ​ទីនោះ​ទៀត​ដែរ​។

​ឆ្នេរ​អូរ​ឈើទាល​នៅក្នុង​ខេត្ត​ព្រះសីហនុ​បាន​ប្រែប្រួល​មុខមាត់​ហើយ​។ ឈ្មោះ​ហាង ឬ​តូប​ដែល​ធ្លាប់ជា​ឈ្មោះ​ខ្មែរ នៅពេលនេះ​ត្រូវ​ជំនួស​ដោយ​អក្សរ​ចិន​។ ម្ចាស់​តូប​កាន់តែ​ច្រើនឡើង គឺជា​ជនជាតិ​ចិន ហើយ​អតិថិជន​ក៏​ជា​ជនជាតិ​ចិន​ដែល​ជជែក​គ្នា​ដោយ​សំឡេង​ខ្លាំងៗ​ដែរ​។ ម្ចាស់​អាហា​រដ្ឋា​ន ឬ​ផ្ទះសំណាក់​មួយចំនួន​បាន​ជួល​ហាង​របស់ខ្លួន​ទៅ​ឲ្យ​ជនជាតិ​ចិន​ក្នុងតម្លៃ​ថ្លៃ ហើយ​អាជីវករ​ខ្មែរ​មួយចំនួនទៀត​ត្រូវ​ផ្អាក​អាជីវកម្ម​របស់ខ្លួន ដោយសារតែ​ថ្លៃ​ហាង ឬ​ថ្លៃ​ដី​បាន​ឡើងថ្លៃ​យ៉ាងគំហុក​។

ស្ត្រី​ម្ចាស់​អាហារ​ដ្ឋា​ន​មួយ​នៅ​ឆ្នេរ​អូរ​ឈើទាល ដែល​ស្នើសុំ​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា ជនជាតិ​ចិន​បាន​ជួល​តូប និង​ផ្ទះសំណាក់​ក្នុងតម្លៃ​ខ្ពស់​ដើម្បី​ធ្វើ​អាជីវកម្ម​បន្ត​។ ស្ត្រី​ម្ចាស់​ហាង​ជនជាតិខ្មែរ​ក្បែរ​តូប​ចិន​បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ចិន​ហ៊ាន​ឲ្យ​ថ្លៃ​ណាស់​។ ដូច​អាហារ​ដ្ឋា​ន​នៅតាម​ឆ្នេរ​ហ្នឹង គេ​ហ៊ាន​ជួល​មួយខែ​ពី ២ ទៅ​៣០០០​ដុល្លារ​។ ពីមុន ខ្មែរ​យើង​ហ៊ាន​ជួល​ពី​ម្ចាស់​ដី តែ​ក្នុងតម្លៃ​ពី ៥០០​ទៅ​៦០០​ដុល្លារ​ប៉ុណ្ណោះ​។ គេ​ហ៊ាន​ជួល​ថ្លៃ មកពី​គេ​នៅ​លក់​ដល់​ម៉ោង​២ ដល់​ម៉ោង​៣​ជិត​ភ្លឺ ហើយ​បើក​ភ្លេង​ថ្លង់​ពេញ​ហ្នឹង​។ ចិន​ចូលមក​រកតែ​កន្លែង​គ្នា​គេហ្នឹង​»​។ ម្ចាស់​អាហារ​ដ្ឋា​ន​ខាងលើ​បាន​បន្តទៀតថា ភ្ញៀវ​បរទេស ឬ​ខ្មែរ ពេល​ពួកគេ​មកលេង​ឆ្នេរ​នេះ ហើយ​បានឃើញ​សុទ្ធតែ​ជនជាតិ​ចិន​នៅក្នុង​ហាង ពួកគេ​ក៏​ចេញទៅ​វិញ​។ បើសិនជា​ពួកគេ​មកលេង​ទឹក ក៏​ពួកគេ​មិន​នៅ​យូរ​ដូច​មុន​ដែរ​។​

មិន​ត្រឹមតែ​ម្ចាស់​អាហា​រដ្ឋា​ន​ទេ ផ្ទះសំណាក់​ក៏​ដូចគ្នា​។ បើតាម​មេការ​ផ្ទះសំណាក់​មួយកន្លែង​ដែលមាន​ទីតាំង​នៅមុខ​ឆ្នេរ​អូរ​ឈើទាល ផ្ទះសំណាក់​បច្ចុប្បន្ន​ភាគ​ច្រើន គឺ​សុទ្ធ​តែមាន​ថៅកែ​ជនជាតិ​ចិន​មិន​ថា​ចាស់ ឬ​កំពុង​សាងសង់​ថ្មី​នោះទេ​។ «​បើ​ជិះ​ពី​រង្វង់​មូល​តោ​២​មក ផ្ទះសំណាក់​របស់​ខ្មែរ​មានតែ​៣​កន្លែង​ទេ​។ ឈ្មួញចិន​ហ៊ាន​ជួល​ដី​ថ្លៃ ហើយ​ភ្ញៀវ​ដែល​ចូលមក​ស្នាក់នៅ​ភាគច្រើន​ ក៏​សុទ្ធតែ​ចិន​គ្នា​គេ​ដែរ​»​។​

​មិនមែន​តែ​ម្ចាស់​អាហា​រដ្ឋា​ន ផ្ទះសំណាក់​ទេ​ដែល​បារម្ភ​ពី​អនាគត​អាជីវកម្ម​របស់​ពួកគេ សូម្បីតែ​អ្នកលក់ដូរ​បន្តិចបន្តួច​នៅតាម​ឆ្នេរ​ក៏​មិន​សប្បាយចិត្ត​ដែរ នៅពេលដែល​ភ្ញៀវ​ភាគច្រើន​មិន​នៅ​លេង​ទឹក​យូរៗ​ដូច​មុន​។ អ្នកស្រី ផល រី អាជីវករ​ទូល​លក់​វត្ថុ​អនុស្សាវរីយ៍​នៅ​ឆ្នេរ​អូរ​ឈើទាល​នោះបាន​ត្អូញត្អែរថា ចាប់តាំងពី​ជនជាតិ​ចិន​ចូលមក​ឆ្នេរ​នេះ​ច្រើន ហើយ​អ្នក​ទេចរ​ខ្មែរ​មិនសូវ​មក​កម្សាន្ត​នៅទីនេះ ការលក់ដូរ​របស់​អ្នកស្រី​មិនសូវ​ល្អ​ដូច​មុន​នោះទេ​។ អ្នកស្រី ផល រី បានកត់សម្គាល់​ដូចគ្នា​ដែរ​ថា អ្នកទេសចរ​ខ្មែរ​បាន​ចាកចេញ​ត្រឡប់​ទៅវិញ នៅពេលដែល​ពួកគេ​ឃើញ​ជនជាតិ​ចិន​ច្រើន​នៅតាម​ឆ្នេរ​។​

មិន​ត្រឹមតែ​ម្ចាស់​អាហា​រដ្ឋា​ន​ទេ ផ្ទះសំណាក់​ក៏​ដូចគ្នា​។ បើតាម​មេការ​ផ្ទះសំណាក់​មួយកន្លែង​ដែលមាន​ទីតាំង​នៅមុខ​ឆ្នេរ​អូរ​ឈើទាល ផ្ទះសំណាក់​បច្ចុប្បន្ន​ភាគ​ច្រើន គឺ​សុទ្ធ​តែមាន​ថៅកែ​ជនជាតិ​ចិន​មិន​ថា​ចាស់ ឬ​កំពុង​សាងសង់​ថ្មី​នោះទេ​។ «​បើ​ជិះ​ពី​រង្វង់​មូល​តោ​២​មក ផ្ទះសំណាក់​របស់​ខ្មែរ​មានតែ​៣​កន្លែង​ទេ​។ ឈ្មួញចិន​ហ៊ាន​ជួល​ដី​ថ្លៃ ហើយ​ភ្ញៀវ​ដែល​ចូលមក​ស្នាក់នៅ​ភាគច្រើន​ ក៏​សុទ្ធតែ​ចិន​គ្នា​គេ​ដែរ​»​។​

​មិនមែន​តែ​ម្ចាស់​អាហា​រដ្ឋា​ន ផ្ទះសំណាក់​ទេ​ដែល​បារម្ភ​ពី​អនាគត​អាជីវកម្ម​របស់​ពួកគេ សូម្បីតែ​អ្នកលក់ដូរ​បន្តិចបន្តួច​នៅតាម​ឆ្នេរ​ក៏​មិន​សប្បាយចិត្ត​ដែរ នៅពេលដែល​ភ្ញៀវ​ភាគច្រើន​មិន​នៅ​លេង​ទឹក​យូរៗ​ដូច​មុន​។ អ្នកស្រី ផល រី អាជីវករ​ទូល​លក់​វត្ថុ​អនុស្សាវរីយ៍​នៅ​ឆ្នេរ​អូរ​ឈើទាល​នោះបាន​ត្អូញត្អែរថា ចាប់តាំងពី​ជនជាតិ​ចិន​ចូលមក​ឆ្នេរ​នេះ​ច្រើន ហើយ​អ្នក​ទេចរ​ខ្មែរ​មិនសូវ​មក​កម្សាន្ត​នៅទីនេះ ការលក់ដូរ​របស់​អ្នកស្រី​មិនសូវ​ល្អ​ដូច​មុន​នោះទេ​។ អ្នកស្រី ផល រី បានកត់សម្គាល់​ដូចគ្នា​ដែរ​ថា អ្នកទេសចរ​ខ្មែរ​បាន​ចាកចេញ​ត្រឡប់​ទៅវិញ នៅពេលដែល​ពួកគេ​ឃើញ​ជនជាតិ​ចិន​ច្រើន​នៅតាម​ឆ្នេរ​។

សម្រាប់​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ដដែល វត្ត​មាននៃ​ទេសចរណ៍ និង​វិនិយោគិន​ចិន​នៅក្នុង​ខេត្ត​បានធ្វើ​ឲ្យ​មានការ​ប្រកួតប្រជែង​ក្នុង​វិស័យ​សេវា​មែន ប៉ុន្តែ​ក៏​វា​បាន​ស្ថិតនៅក្នុង​ក្រោម​ការគ្រប់គ្រង​របស់​អា​ជ្ញា​ធ​រដែរ​។ លោក តាំង សុ​ចិត្ត​គ្រឹ​ស្នា បាន​ពន្យល់ថា​៖«​អាជីវករ​ភាគច្រើន​គឺ​គាត់​ជួល​ទៅ​ឲ្យ​ចិន​នៅក្នុង​តម្លៃ​ថ្លៃ គ្មាន​នរណា​បង្ខំ​គាត់​ឲ្យ​ចេញ​នោះទេ​។ ហើយ​យើង​យកចិត្តទុកដាក់​ទៅលើ​ការគ្រប់គ្រង​ទៅលើ​ការអនុវត្ត​ច្បាប់ ការទិញ​លក់ ឬ​ការផ្ទេរសិទ្ធិ​ជាដើម​។ ហើយ​ការរៀបចំ​សេវាកម្ម យើង​តម្រូវ​ឲ្យ​គាត់​សុំច្បាប់ ដើម្បី​យើង​អាច​ពង្រឹង​សេវាកម្ម និង​គុណភាព ក៏ដូចជា​បរិស្ថាន​អនាម័យ​នៅតាម​តំបន់ឆ្នេរ​»​។​

​ក្នុងពេល​បច្ចុប្បន្ននេះ ក្រុងព្រះសីហនុ​មាន​កាស៊ី​ណូ​ចំនួន​២៤​កន្លែង និង​ក្លឹប​កម្សាន្ត​ចំនួន​១៤​កន្លែង ដែល​ភាគច្រើន​មាន​ថៅកែ​ជា​ជន​ជាតិចិន និង​អ្នក​មកលេង​ក៏​សុទ្ធតែជា​ជនជាតិ​ចិន​ផងដែរ​។ តួលេខ​នេះ ត្រូវបាន​បញ្ជាក់​ដោយ​ប្រធាន​មន្ទីរ​ទេសចរណ៍ ដែល​បាន​អះអាង​បន្ថែមថា មន្ទីរ​ទេ​ចរណ៍ បាន​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដើម្បី​តាមដាន​លើ​ផ្នែក​ច្បាប់​ជានិច្ច​ដើម្បី​ការពារ​មិន​ឲ្យ​មាន​ជនខិលខូច​ណា​យក​ខេត្ត​ព្រះសីហនុ ធ្វើជា​ទីកន្លែង​ប្រព្រឹត្ត​បទល្មើស ៕

viewers of this list also saw