តារាកំប្លែងនាយ ពាក់មី បានចេញមុខច្រានចោលចំពោះផេកក្លែងក្លាយមួយ ដែលបានយកវីដេអូរបស់លោកកាលពីឆ្នាំមុន Live ចែករង្វាន់ យកមក Live ឡើងវិញ ធ្វើឲ្យប៉ះពាល់ទៅដល់កិត្ដិយសរបស់លោកយ៉ាងខ្លាំង

ប្រិយមិត្ដប្រាកដជាស្គាល់យ៉ាងច្បាស់រួចមកហើយ នូវលោក ចែម ចាន់ដារា ហៅ នាយ ពាក់ មី ដែលគាត់ត្រូវជាមេក្រុមកំប្លែង CTN ផងដែរ។ ភាពល្បីល្បាញរបស់នាយ ពាក់ មី ក៏ព្រោះតែ រូបលោក ពោរពេញទៅដោយភាពបុិនប្រសប់ បូករួមទាំងថ្វីមាត់ក្នុងការនិយាយ ទាក់ទាញអន្ទង ឆក់យកស្នាមញញឹមរបស់ទស្សនិជន ដែលធ្វើឲ្យទប់សំណើចមិនបាន។

នាយ ពាក់ មី មិនត្រឹមតែមានប្រជាប្រិយភាពខ្លាំងប៉ុណ្ណោះទេ ហើយថែមទាំងត្រូវបានមហាជនទូទៅ ទទួលស្គាល់ថា ជាមនុស្សម្នាក់ ប្រកបទៅដោយចិត្ដធម៍ថែមទៀតផង ព្រោះកន្លងមក យើងតែងតែឃើញ គាត់ចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីចូលរួមក្នុងកិច្ចការសប្បុរសធម៍ ជាញឹកញាប់ ព្រោះនាយផ្ទាល់ ធ្លាប់អត់ ធ្លាប់ក្រ ទើបយល់ពីអារម្មណ៍មួយនេះ យ៉ាងច្បាស់លាស់។ យ៉ាងណាមិញ កាលពីព្រឹកមិញនេះ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ នាយ ពាក់ មី បានចេញវីដេអូឃ្លីបមួយ ដើម្បីធ្វើការបកស្រាយ កុំអោយសាធារណជន មានការយល់ច្រឡំ ចំពោះរឿងដែលមានគេហទំព័រ ហ្វេសប៊ុកផេកមួយបានយកឈ្មោះរបស់លោកមកប្រើប្រាស់ (ក្លែងក្លាយ) ហើយថែមទាំងបានយកវីដេអូចាស់មួយ ដែលលោក បានលេងហ្គេមចាប់រង្វាន់ យកលុយ ៩០០ដុល្លារ តាំងពីឆ្នាំទៅនោះ យកមកធ្វើការឡាយវីដេអូម្ដងទៀត ដើម្បីទាញផលប្រយោជន៍មកលើផេករបស់ខ្លួន។ នាយ ពាក់ មី ក៏បានលើកឡើងទៀតថា ការធ្វើបែបនេះ គឺពិតជាប៉ះពាល់ទៅដល់កិត្ដិយសរបស់លោកយ៉ាងខ្លាំង។ ក្នុងនោះដែរ នាយ ពាក់ មី ក៏បានភ្ជាប់សំណេរមួយឃ្លាថា៖”សូមអស់លោក កុំចង់បានផលប្រយោជន៍ ធ្វើរឿងថោកទាបអញ្ចឹងអី”។

សូមទស្សនាវីដេអូខាងក្រោម

viewers of this list also saw