ពិតជាក្តុកក្តួលណាស់ ម្តាយគាត់ពិបាកចិត្តទទួលយកមិនបានទេ យំនិងសន្លប់រហូត

កាលពីពេលថ្មីៗកន្លងទៅនេះ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បុរសម្នាក់ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Chhin Borey បានទទួលមរណភាព ទាំងវ័យក្មេង ព្រោះដោយសារតែជំងឺ គាំងបេះដូង បានឆក់យកជីវិតរបស់គាត់ទៅ ដែលជាហេតុធ្វើឲ្យមិត្ដភក្ដិ សាច់ញាតិ ក្រុមគ្រួសាររបស់គាត់ សឹងតែមិនអាចទទួលយកបាន។

ទន្ទឹមនឹងនោះដែរ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករខ្មែរ និងត្រូវជាមីងបង្កើត នៃ ស ព បានបង្ហោះវីដេអូជាច្រើន ស្ដីពីម្ដាយ នៃ ស ព បានយំដង្ហោយហៅកូនប្រុសរបស់ខ្លួន អោយវិលត្រលប់មកវិញ រហូតដល់ថ្នាក់សន្លប់បាត់ស្មារតី ព្រោះតែគាត់ពិតជាស្រលាញ់កូនខ្លាំងណាស់ ហើយមិនអាចទទួលយករឿងមួយនេះបាន។ ក្នុងនោះដែរ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានភ្ជាប់សំណេរមួយឃ្លា ដែលមានខ្លឹមសារថា៖”ម្តាយកូនគាត់ទៅណាក៏មិនដែលឃ្លាតគ្នា បើមានមួយត្រូវមាន២ សូម្បីទៅដើរលេងនៅបរទេស បើគេមិនអោយវីសាកូនគាត់ គឺគាត់សុខចិត្តមិនទៅ។ តែពេលនេះ គាត់ទទួលយកមិនបាន សន្លប់រហូត”។

សូមទស្សនាវីដេអូខាងក្រោម

viewers of this list also saw