លោកជំទាវ ហ៊ុន សុីណាត ប្អូនស្រីសម្តេចតេជោ បានសម្រេចដាក់ពាក្យបណ្តឹង តារាចំរៀងអ្នកនាង ម៉េង កែវពេជ្ជតា ទៅកាន់តុលាការ ពីបទបរិហារកេរ្តិ៍​ជាសាធារណៈ និងញុះញង់អោយមានការរើសអើង

នៅថ្ងៃនេះ លោកជំទាវ ហ៊ុន សុីណាត សំរេចដាក់បណ្តឹង តារាចំរៀងអ្នកនាង ម៉េង កែវពេជ្ជតា ពីបទបរិហាកេរ្តិជាសាធារណៈ និងញុះញង់អោយមានការរើសអើង ដែលការដាក់ពាក្យបណ្តឹងនេះគឺបានមកដល់ដៃព្រះរាជអជ្ញានៃសាលាដំបូង រាជធានីភ្នំពេញហើយ​ ។ នេះ​បេីយោងតាម​រយៈ​ការ​បង្ហោះ​ចេញ​ពី​គេហទំព័រ​ផេក​ហ្វេសប៊ុក​របស់​ សិល្បករ​កម្ពុជា​ នៅ​មុន​នេះ​បន្តិច​ នារសៀលថ្ងៃទី​១៦​ ខែមិថុនា​ ឆ្នាំ​២០២០​។ ខាង​ក្រោម​នេះ​គឺ​ជា​ខ្លឹម​សារ​ពាក្យ​បណ្តឹង​ ដែលមាន​អត្ថន័យ​ដូច​តទៅ៖

នាងខ្ញុំ​ឈ្មោះ​ ហ៊ុន​ សុីណាត​ អាយុ៧៥ឆ្នាំ​ ជនជាតិ​ខ្មែរ​ សញ្ជាតិ​ខ្មែរ​ កាន់​អត្តសញ្ញាណ​ប័ណ្ណលេខ​ ០១០០១៤១៥២​(០១)​ មាន​អាស័យដ្ឋាន​ផ្ទះ​លេខ​៧៤​ ផ្លូវ​៥៦៦​ ភូមិ​៤​ សង្កាត់​បឹងកក់​២​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​។ សូម​គោរព​ជូន​ លោក​ព្រះរាជ​អាជ្ញា​នៃ​អយ្យការ​ អមសាលាដំបូង​រាជធានីភ្នំពេញ​ មេត្តា​ជ្រាប​៖ កម្មវត្ថុ​​៖​ ប្តឹង​ឈ្មោះ​ ម៉េង​ កែវ​ពេជ្ជតា​ ភេទស្រី​ អាយុ​៤៦ឆ្នាំ​ មាន​អាសយដ្ឋាន​ផ្ទះ​លេខ​ ៩​ ផ្លូវ​ជាតិ​លេខ២​ សង្កាត់​ព្រែក​កំពឹស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ និង​បក្សពួក​គូគន​ ពីបទ”បរិហារកេរ្តិ៍​ជា​សាធារណៈ​“ និង​ករណី​ “ញុះញង់​ឲ្យ​មានការ​រេីសអេីង​“។ ដេីម្បី​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​អាននូវ​លិខិត​ពាក្យ​បណ្ដឹង​ដែលមាន​ខ្លឹម​សារ​ទាំង​ស្រុង​ដូច​តទៅ​។

viewers of this list also saw