អុញនោះ ពេលនេះលោក ម៉ាដូណា បានសម្រេចចិត្តប្តឹងសុខា ចំនួន៣ករណីរួមមាន

ដូចដែលប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ចំពោះរឿងរ៉ាវ បុគ្គល សុខា បានធ្វើការឡាយវីដេអូ ឆ្លើយតបទៅនឹងលោក អុឹម ជីវ៉ា និងលោក ម៉ាដូណា ដោយខ្លួនបានលើកឡើងថា រាល់ពាក្យសម្ដីទាំងប៉ុន្មាន ដែលអ្នកទាំងពីរបានលើកឡើង ទាំងអស់នោះ គឺសុទ្ធតែជាពាក្យកុហក និងមិនមែនជាការពិតនោះទេ។

ក្នុងនោះដែរ លោក ម៉ាដូណា ដែលជាដៃគូថតស្ពតពាណិជ្ជកម្មជាមួយបុគ្គល សុខា ព្រោះតែត្រូវបានក្រុមហ៊ុនមួយ បានជ្រើសរើសនោះ ក៏បានចេញវីដេអូ កាលពីប៉ុន្មានថ្ងៃមុននេះ ដោយនិយាយរៀបរាប់ប្រាប់អំពីដំណើរសាច់រឿង ដែលខ្លួនបានជួបប្រទះ អំពីអត្ដចរិកសុខា អោយមហាជនបានជ្រាប ហើយលោក ម៉ាដូណា ក៏បានប្រកាសទៀតដែរថា ប្រសិនបើបុគ្គល សុខា នេះ នៅតែឡាយវីដេអូ និយាយអ្វីពាក់ព័ន្ធនឹងរូបលោកទៀតនោះ លោក ម៉ាដូណា នឹងធ្វើការប្ដឹងបុគ្គលនេះតែម្ដង។ យ៉ាងណាមិញ បុគ្គល សុខា នេះ នៅតែបន្ដការឡាយវីដេអូ និយាយពាក់ព័ន្ធទៅនឹងលោក ម៉ាដូណា ឥតឈប់ឈរ ហើយកាន់តែព្រហើន អួតក្អេងក្អាងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ និងបានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ ទៅកាន់លោក ម៉ាដូណា ជាច្រើនលើកច្រើនសារ។ បន្ទាប់ពីលោក ម៉ាដូណា មិនអាចទទួលយកបានចំពោះពាក្យសម្ដី បុគ្គល សុខា រួចមក ម្សិលមិញនេះ នាល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ រូបលោកបានសម្រេចចិត្ដ ដាក់ពាក្យបណ្ដឹង ប្ដឹងបុគ្គល សុខា នេះហើយ ដើម្បីអញ្ចើញគាត់មកធ្វើការផ្ដិតមេដៃ នៅប៉ុស្ដិ៍បូលីស លើលក្ខខណ្ឌចំនួន ៣ករណី ដែលមានដូចជា៖ ទី១ ប្ដឹងទៅលើការបរិហាកេរ្ដិ៍ ទី២ ប្ដឹងរំលោ ភទៅលើសេចក្ដីទុកចិត្ដ និងទី៣ គឺបំពុលសង្គមតែម្ដង។

សូមទស្សនាវីដេអូខាងក្រោម

viewers of this list also saw