ទទួលយកមិនបានទេ ប្អូនស្រីបានស្លាប់បាត់បង់ជីវិតទាំងវ័យក្មេង ស្ទើតែមិនគួរឲ្យជឿ គឺដោយសារតែ

ដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុត បានកើតឡើងចំពោះក្រុមគ្រួសារមួយ កាលពីព្រឹកមិញនេះ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ដែលធ្វើឲ្យនៅក្នុងក្រុមគ្រួសារមួយនេះ មានទុក្ខជាទម្ងន់ ព្រោះតែត្រូវបានបាត់បង់សមាជិក ដែលជាកូនស្រីជាទីស្រលាញ់ ព្រោះតែរឿងមួយ ដោយបានឆក់យកជីវិតរបស់គាត់ទៅទាំងវ័យក្មេងបែបនេះ។

ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយ ដែលមានឈ្មោះ ហុិត សាវ ពីង បានសរសេរប្រាប់ឱ្យដឹងថា៖”RIP ជីវិតមនុស្សពិតជាខ្លីពិតមែន មិនថាចាស់ក្មេងក៏ជៀសមិនផុតពីសេចក្ដីស្លា ប់ លឿនពេកហើយអូនអើយ Phea SoLo ផ្ដាំទៅនាក់ពូកែបង្អត់បាយខ្លួនឯងចង់បានរាងស្អាត ហើយចូលចិត្តញ៊ាំមី ប្រយ័ត្នស្ដាយក្រោយ”។ ជាមួយគ្នានេះដែរ ម្ចាស់គណនីរូបនេះ ក៏បានចូលទៅធ្វើការឆ្លើយតប នៅក្នុងខមិនរបស់ខ្លួន ស្ដីពីការស្លា ប់របស់យុវតីរូបនេះ ដោយគាត់បានសរសេរថា៖”ឈឺច្រើនមុខណាស់ អត់ចាំទេ តែដឹងថា មកពីគាត់អត់សូវញ៊ាំបាយ ចូលចិត្តញ៊ាំមីបានគាត់ឈឺចឹង”។ រូបលោក ក៏បានធ្វើការក្រើនរំលឹកដល់មហាជនទៀតថា៖”កុំឧស្សាហ៍ញ៊ាំមីពេក ហើយត្រូវញ៊ាំបាយអោយទៀងទាន់ផង ប្រយ័ត្នឈឺ”។ ក្រោយទទួលបានដំណឹងមរណភាពរបស់នារីខាងលើរួចមក មហាជនបានសម្ដែង ការសោកស្ដាយជាពន់ពេក ចំពោះក្រុមគ្រួសារ និងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផងដែរ។

viewers of this list also saw