មិនគួរ​ឲ្យ​ជឿ​​សោះ កុមារី​ ចាន់​ ស្រី​ខួច​ អតីត​បេក្ខនារី​ ក្នុង​កម្មវិធី​ The Voice Kids Cambodia 2017 បាត់​មុខ​តែ​ប៉ុន្មាន​ឆ្នាំ​សោះ ស្រាប់តែប្រែ​ជា​ស្រស់​ស្អាត​ មើលសឹងតែមិនស្គាល់

ប្រិយមិត្ត​មួយ​ចំនួន​ប្រាកដ​ជា​នៅចាំបានហេីយ​ ​កុមារី​ ចាន់​ ស្រី​ខួច​ អតីត​បេក្ខនារី​​​ក្នុង​កម្មវិធី​ប្រលង​ចម្រៀង​លំដាប់​ពិភព​លោក​ The Voice Kids Cambodia 2017 ដែលពេលនោះ​ក្នុង​វគ្គ​ The Blind Auditions ប្អូនស្រី​បាន​លេីកយក​បទ​ចម្រៀង​មាន​ចំណង​ជើង​ថា​ “ចូរមក​ធ្វើ​អ្វីបេីគង់ចាកចេញ” មក​ធ្វើការ​បកស្រាយបាន​យ៉ាង​ពិរោះ​​ រហូត​ទទួលបាន​ការចុចប៊ូតុងដល់ទៅ៣ពីគណកម្មការ​។

បន្ទាប់​ពី​ទទួល​បាន​​ការចុចប៊ូតុង​ពីកំពូល​តារា​ចម្រៀង​ទាំង​៣ដួង​រួចមក​ កុមារី​រូប​នេះ​បាន​ធ្វើ​ការ​ជ្រើសរើស​យក​តារា​ចម្រៀង​ ឱក​ សុគន្ធកញ្ញា​ ធ្វើ​ជា​គ្រូ​បង្វឹក​ និងបាន​ឆ្លង​បន្តរហូតមកដល់​វគ្គ​ Live Show ផងដែរ​ បេីទោះបីជាមិនទទួលបានជ័យលាភីក្នុង​កម្មវិធី​នេះ​យ៉ាងណា​ក្តី​ តែរូបនាងនៅតែទទួលបានប្រជាប្រិយភាព​ និង​ការ​គាំទ្រ​ពី​ទស្សនិកជន​ជាច្រើន​រហូត​មកទល់បច្ចុប្បន្ន​ ។ យ៉ាងណា​មិញ​ បន្ទាប់​ពី​ពេលវេលា​កន្លង​ផុតទៅ​បាន​ប៉ុន្មាន​ឆ្នាំ​រួច​មក​ មកដល់ពេលនេះ​កុមារី​រូប​នេះ​បាន​ធំ​ពេញរូបពេញរាង ក្រមុំស្តូកតែម្ដង ជាពិសេសមុខមាត់ ពណ៌​សម្បុរ​ និងការតែងខ្លួនរបស់នាងពិតជាប្រែខ្លាំងស្ទេីរតែមិនចង់ជឿ​ ដែលពិតជា​ស្រស់ស្អាត​ខ្លាំងណាស់​ អាច​និយាយ​បានថា​មេីលមិនស្គាល់តែម្តង​ រីឯទឹកដមសម្លេងវិញ​នៅតែពិរោះគួរឲ្យ​សរសើរ​ខ្លាំង​ណាស់​។

viewers of this list also saw