ទីបំផុតតារាសម្តែង អ្នកនាង ភិន សុដាលីស បានឡើងទៅដល់ភ្នំខ្នងផ្សារហើយ ដែលពិតជាមានទេសភាពស្រស់ស្អាតខ្លាំងណាស់

កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ អ្នកនាង​ ភិន​ សុដាលីស​ រួមជាមួយ​មិត្តភ័ក្ដិ​ជាច្រើន​បាននាំ​គ្នា​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ទី​រមណីយដ្ឋាន​ធម្មជាតិ​មួយ​កន្លែង​ដែល​សំបូរ​ទៅ​ដោយ​ព្រៃឈើ​ក្រាស់​ ជ្រលង​ភ្នំ​ខ្ពស់​ៗ​ វាលស្រល់ដ៏​ស្រស់ស្អាត​ និង​សំបូរទៅដោយសត្វព្រៃ​កម្រជាច្រេីន​ប្រភេទ​ ដែល​តំបន់​នេះ​មាន​ឈ្មោះថា​ រមណីយដ្ឋាន​ធម្មជាតិ​ខ្នង​ផ្សារ​ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុង​ភូមិ​តាំង​បំពង​ តំបន់​រលាកកងជេីង​ ឃុំតាសាល​ ស្រុកឱរ៉ាល់​ ខេត្ត​កំពង់​ស្ពឺ​។

ក្នុង​នោះ​ដែរ​ បេីយោងតាម​រយៈ​គណនី​ផេក​ហ្វេសប៊ុក​របស់​អ្នក​នាង​ ភិន​ សុដាលីស​ បន្ទាប់​ពី​បាន​ផ្តិត​យក​នូវ​ទេសភាព​ដ៏​ស្រស់​ត្រកាល​ជាច្រើន​ចែកជូនដល់​ប្រិយមិត្ត​ ក៏ដូចជា​មហាជន​រួចមក​ ក៏បាន​ភ្ជាប់​សារ​ដែលមាន​ខ្លឹម​សារ​រៀបរាប់​ដូច​តទៅ​៖«ខ្នងផ្សារ ស្រុកខ្មែរ យើងហ្នឹង លឺ ១០ មិនស្មើរប្រសព្វម្តង ឥលូវបានមានចិត្តក្លាហានជំនះការដើរព្រៃឡើងភ្នំ ៤ម៉ោង ដើម្បីតែសម្បត្តិធម្មជាតិដ៍អស្ចារ្យមួយនេះ។ ឥលូវឈប់ឆ្ងល់ហើយ ឃើញផ្ទាល់ៗតែម្តង មិនមែនកាត់តទេណា ចង់និយាយថាពិតពិតរបស់គេមែន ការហត់នឿយទាំងប៉ុន្មាន ពិតជាសាកសម។ ជីវិតមានប៉ុន្មានដងលោកអើយ ធម្មជាតិដ៍មហិមា ដូចគំនូរ 3D នៅចំពោះមុខគ្រប់សកម្មភាព ដេក ដើរ ញ៊ាំបាយ ងូតទឹក ដុតភ្នក់ភ្លើងកំដៅខ្លួន យប់ឡើងអាកាសធាតុត្រជាក់ធ្លាក់ដល់ ១៨-១៩ អង្សារ ផ្កាយពេញមេឃ ព្រះច័ន្ទមូលក្រឡង់ ឃើញច្បាស់ៗតែម្តង។ ទៀបភ្លឺ ចុះអព្ទ័ពាសពេញដី ប្រៀបដូចបានដើរលើពពក ទឹកសន្សើមដក់តាមរុក្ខជាតិ ក្រាលពេញដី ខ្យល់វូរវូរ លឺសូរតែសំលេងព្រៃព្រឹក្សាបក់រេរាតាមខ្យល់។ បងប្អូនពូមីងប្រជាជននៅទីនោះទទួលយ៉ាងរាក់ទាក់ និងខ្នះខ្នែងយកអាសារយើងណាស់ សុទ្ធតែហ្វេនរឿងភាគ “កាំបិតមុខ២” សួររកតែបងបុត្រទេ។ ឥលូវសុំស្លេះត្រឹមនេះសិន ចាំមើលវីដេអូ vlog ពីដំនើរផ្សងព្រេងមួយនេះ នឹងចេញឆាប់ៗហើយ»។

viewers of this list also saw