មនុស្ស2អ្នកបានស្គាល់គ្នាដោយចៃដន្យ បន្ទាប់មកក៏បានទាក់ទងរាប់អានគ្នាធ្វើជាមិត្តភក្តិ បន្ទាប់មកទៀតក៏មានចិត្តលួចស្រឡាញ់គ្នា ចុងក្រោយក៏មានថ្ងៃនេះ

ស្នេហា និងក្តីស្រលាញ់ចំពោះគ្នា វាមិនមែនជារឿងកើតឡើងចៃដន្យនោះទេ គឺសុទ្ធតែជានិស្ស័យ និងជាអ្វីៗធ្លាប់បានសាងរួមគ្នាពីអតីតជាតិ នេះបើយើងនិយាយបែបជំនឿ ប៉ុន្តែបើសិនជាយើងបានជួបអ្នកដែលយើងពេញចិត្ត និងស្រលាញ់ហើយនោះ គួរតែចេះថែរក្សាឲ្យបានល្អ កុំដល់ពេលតែបាត់បង់ហើយ ទើបស្តាយក្រោយនោះ។

ចំពោះមនុស្ស ដែលស្រលាញ់គ្នា គឺតែងតែជួបនូវរឿងជាច្រើន ដូចជាការឈ្លោះប្រកែកគ្នា និងការប្រច័ណ្ឌ ចំពោះ គ្នាជាដើម ដូច្នេះហើយយើងគួរតែរៀនយល់ចិត្តគ្នាទៅវិញទៅមក និងព្យាយាមកាត់បន្ថយនូវអ្វី ដែលតែងតែបង្កជាជម្លោះរវាងគ្នានឹងគ្នា ទើបយើងអាចដើរឆ្លងកាត់ និងទទួល
បាននូវសុភមង្គលពិតប្រាកដមួយ នៅថ្ងៃអនាគត ជាក់ជាពុំខាន។ ដោយឡែក កាលពីពេលថ្មីៗកន្លងទៅនេះ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក មួយមានឈ្មោះ Team Sad បានបង្ហោះរូបថតដ៏ផ្អែមល្ហែមជាច្រើនសន្លឹក នៅក្នុងពិធីភ្ជាប់ពាក្យរបស់គូស្នេហ៏មួយគូ អមមកជាមួយខ្លឹមសារសំណេរមួយឃ្លា ដែលមានអត្ថន័យថា៖ “មនុស្សពីរអ្នកបានស្គាល់ដោយចៃដន្យ ហើយក៏បានទាក់ទងគ្នារាប់អានដូចមិត្តភក្តិ ហើយក៏មានចិត្តលួចស្រលាញ់គ្នា។ ពាក្យ«ស្រលាញ់»មិនមែនស្រលាញ់ ១ម៉ោង ១ថ្ងៃ ១ខែ ១ឆ្នាំទេ គឺស្រលាញ់មួយជីវិត ហើយពាក្យថា«មិត្តភក្តិ»ក៏ប្ដូរមកជាពាក្យថា«សង្សារ» ហើយប្ដូរពីពាក្យ«សង្សារ»មកជាពាក្យ«គូដណ្ដឹង» ប្ដូរពីពាក្យ«គូដណ្ដឹង»មកពាក្យថា«ប្ដី» «ប្រពន្ធ» មួយគូរនេះស្រលាញ់គ្នា១០ឆ្នាំហើយ”។

viewers of this list also saw