ក្មេង​ស្រី​ដ៏ស្រស់ស្អាតម្នាក់ ​បាន​បាត់​ខ្លួនរយៈពេល៣ថ្ងៃហើយ​ មិនឃើញត្រលប់មកផ្ទះវិញសោះ ពេលនេះម្តាយគាត់កំពុងតែបារម្មណ៍ខ្លាំងណាស់

នារី​ម្នាក់​ រួមទាំងក្រុមគ្រួសាររបស់គាត់ទាំងមូល កំពុងតែមានចិត្ដព្រួយបារម្ភជាពន់ពេក ព្រោះប្អូនជាទីស្រលាញ់របស់ខ្លួន បានបាត់ខ្លួនកាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ដោយមិនទទួលបានដំណឹងពីគាត់​បន្តិច​ទាល់តែសោះ ទើបដាច់ចិត្ដបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយសូមអោយមហាជនជួយស៊ែរចែករំលែកសារនេះបន្ដផង ដើម្បីអោយអ្នកដទៃទៀត ដែលបានឃើញក្មេងស្រីដូចភិនភាគខាងលើ សូមជួយទំនាក់ទំនងមករូបគាត់វិញផង។

បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Sara SK Love​បាន​មានការ​រៀប​រាប់​ឲ្យ​ដឹង​ថា​៖«ដំណឹងបាត់កូនស្រី បេីបងប្អូនណាបានជួបរឺឃេីញភិនភាគដូចក្នុងរូបនេះ សូមផ្ដល់ដំណឹងមកនាងខ្ញុំជាបន្ទាន់ នាងខ្ញុំត្រូវជាបងស្រីជីដូនមួយរបស់ស្រីណាក់ គាត់បានបាត់ពីផ្ទះកាលពីថ្ងៃអាទិត្យទី31/05/20 ទីតាំងកេីតហេតុ: នៅក្នុងភូមិដំណាក់ត្រយឹង​ ឃុំជំរះពេន​ ស្រុកសំរោង​ ខេត្តតាកែវ។ ថ្ងៃកេីតហេតុ:(31/05/20)មានមិត្តភក្កិមកយកថាសុំទៅលេងផ្ទះដែលនៅក្នុងភូមិជាមួយគ្នា​ ប៉ុន្តែចាប់ពីថ្ងៃនោះមិនឃេីញស្រីណាក់ត្រលប់មកផ្ទះវិញសោះ ចឹងបេីបងប្អូនបានជួបសុំផ្ដល់ដំណឹងមកខ្ញុំវិញផងម្ដាយគាត់យំរហូត ស្រីណាក់បេីបានឃេីញត្រលប់មកផ្ទះវិញមកម៉ែបារម្មណ៍ខ្លាំងណាស់ ជួយ ស៊ែរ ផងបងៗក្រែងស្រីណាក់បានឃេីញមកផ្ទះវិញ»។

viewers of this list also saw